ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញអធិបតីភាពក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥

FN ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោល នយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មរឿងចាក់ភ្លេងគោរពទង់ជាតិនៅក្នុងកម្មវិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមិនបានដំណើរការស្រួលតាមកម្មវិធី។ * សម្តេចតេជោ ហ៊ុន សែន បានព្រមានដកអ្នកគ្រប់គ្រងការងារចាក់បទភ្លេងជាតិនេះ នឹងត្រូវដកចេញប្រសិនបើមានបញ្ហាផ្សេងទៀត។ សម្តេចតេជោថា បើរឿងរ៉ាវតូចតាចធ្វើមិនបានផង តើទៅធ្វើរឿងធំតើធ្វើម្តេចនឹងកើត។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការត្រួតពិនិត្យការងាររបស់សម្តេច គឺមិនពាក់កណ្តាលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នោះឡើយ។ សម្តេចតេជោ បានរំលឹកថា ព្រះបរមរតនកោដ្ឋ សូម្បីតែបញ្ជីម្ហូបអាហារសម្រាប់ទទួលភ្ញៀវ ក៏ព្រះអង្គត្រូវត្រួតពិនិត្យ និងឡាយព្រះហស្ថលេខាដោយផ្ទាល់ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញអធិបតីភាពក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥